ដំណឹងថ្មីៗបំផុត:

លោក ហ៊ុន សែន បាន​ត្រូវ​រាប់​បញ្ចូល​ជា​ឧក្រិដ្ឋ​ជនទី ៥ ក្នុង​បញ្ជី​សម្រាប់​ស៊ើប​អង្កេត​នៅ​តុលា​ការ ICC

ដោយ ខ្មែរ​ម្ចាស់​ស្រុក​ ថ្ងៃទី 25 ខែ វិច្ឆកា ឆ្នាំ​ 2012

ដោយកិច្ចខិត​ខំប្រឹង​ប្រែង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​លោក សួន សេរីរដ្ឋា កាល​ពី​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១២ កន្លងទៅ លោក​​បាន​​ដាក់​​ពាក្យ​​បណ្តឹង​​ទៅ​​កាន់​​តុលាការ​ឩក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ICC ដោយ​ប្តឹង​លោក ហ៊ុន សែន និងម​ន្រ្តីអ្នក​ដឹកនាំ​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ ពីបទ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ យោង​តាម​អនុ​សញ្ញា​ទីក្រុង​រ៉ូម ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៩៨ ដែល​ដំបូង​ឡើយ​មាន​ប្រទេសចំ​នួន ៦០ ឲ្យ​សច្ចាប័ន និង​បច្ចុប្បន្ន​​មាន​ប្រទេស​ចំនួន ១២១ ដែល​រួម​មាន​ទាំង​ប្រទេស​ខ្មែរ​ផង​ដែរ ។

ចលនា អំណាចពលរដ្ឋខ្មែរ សហការជាមួយនឹងក្រុមមេធាវីអន្តរជាតិ នៃ ក្លឹបហាតការមេធាវី Martin Luther King High School for Law Advocacy ដែលមានទីតាំងនៅបុរីញូវយ៉កសហរដ្ឋអាមេរិក និងបណ្តាញអង្គការដៃគូអន្តរជាតិនៅក្រៅប្រទេស ក្នុង​សកម្ម​ភាព​ជំរុញ​អោយ​តុលា​ការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ICC  ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ឡាអេ​ប្រទេស​ហូឡង់​ស៊ើប​អង្កេត​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេស​ខ្មែរ ដែល​ប្រព្រឹត្តិ​ដោយ​ក្រុម​មេ​ដឹក​នាំ នៃ​រប​ប​ក្រុង​ភ្នំពេញ ។

ថ្មីៗនេះ គំរោង អំណាចការអនុវត្តន៍ច្បាប់ នៃ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC (Enforcement Powers of the International Criminal Court) ដែលសិក្សាដោយក្រុមអ្នកច្បាប់អន្តរជាតិ បានលើកឡើងនឹងដាក់បញ្ចូលឈ្មោះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រុង ភ្នំពេញជាអតីតខ្មែរក្រហម ដែលត្រូវស៊ើបអង្កេតដោយតុលាការឩក្រិដ្ឋកម្មអន្តរជាតិ ICC ។

Possible Fugitive Suspects: Rev. Athanase Seromba (Rwanda), Radovan
Karadzic (Serbia), Revolutionary United Front (RUF) (Sierra Leone),
Charles Zentai (Hungarian – Nazi), Dr. Aribert Heim (Austria), Hun Sen
– Khmer Rouge (Cambodia), and Donald Rumsfeld – former Secretary of
State (United States of America). សូមមើលគេហទំព័រ
http://www2.maxwell.syr.edu/plegal/crit9/fryerwq1.html

នេះជាលទ្ធផលជំហានទី ២ ដ៏ជោគជ័យរបស់ ចលនា អំណាចពលរដ្ឋខ្មែរ ដែលលោក សួន សេរីរដ្ឋាតែងតែប្រកាសលើកទឹកចិត្ត អ្នកគាំទ្រលោកថា ក្នុងនាមជាអ្នកដឹកនាំ ចលនា អំណាចពលរដ្ឋខ្មែរ លោកនឹងប្តេជ្ញាយក «អំណាចទឹកប៊ិច ប្រយុទ្ធយកឈ្នះជន ផ្តាច់ការដែលប្រើអំណាចចុងអាវុធ» អោយទាល់តែបាន ។

លោក សួន សេរីរដ្ឋា តែងបានបញ្ជាក់ថា «ក្នុងនាមជាអ្នកសិក្សា ខ្ញុំជឿជាក់ថា អំណាចទឹកប៊ិច អំណាចច្បាប់អន្តរជាតិ និងអំណាច ច្បាប់ធម្មជាតិរបស់ពលរដ្ឋខ្មែរ គឹពិតជាអាចឈ្នះអំណាចប្រដាប់អាវុធដែលដឹកនាំដោយជបផ្តាច់ការនៅថ្ងៃណាមួយមិនខាន» ។

គួរបញ្ជាក់ថា តាំងពីទៅដល់ប្រទេសហរដ្ឋងាមេរិក នាឆ្នាំ ២០០៧ លោកសួន សេរីរដ្ឋា និងចាប់ផ្តើមពីទឹកដីប្រទេសអាមេរិកនោះ  លោក សួន សេរីរដ្ឋា បានប្រមូលអ្នកគាំទ្រ បង្កើតអង្កការតស៊ូមតិមួយដែលមានឈ្មោះថា «គណកម្មាធិការប្រព្រឹត្តិកម្មខ្មែរ​ដើម្បី​យុត្តិធម៌ និងសមធម៌ (Cambodian Action Committee for Justice & Equity) ដែលក្រោយមកបានក្លាយទៅជា ចលនា អំណាចពលរដ្ឋខ្មែរ ។

សម្រាប់ព័ត៌មានបន្ថែមពីការប្តឹងនេះ សូមទាក់ទងផ្ទាល់ទៅ ចលនាអំណាចពលរដ្ឋខ្មែរ តាមរយៈ info@kppmradio.org


ដំណឹងផ្សេងៗទៀត

ផ្សាយពាណិជ្ជកម្

ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,840 នាក់
ម្សិលមិញ : 1,718 នាក់
សប្តាហ៍នេះ:​ 9,331 នាក់
សប្តាហ៍មុន:​ 50,128 នាក់
ខែនេះ : 84,987 នាក់
ខែមុន : 231,150 នាក់
សរុប : 2,268,188 នាក់